“ពួកយើងជាមិត្តថ្មីដែលស្គាល់គ្នាជិតឌិតទោះបីជាជួបគ្នាលើកដំបូង ប៉ុន្តែឆ្លងកាត់កាសែតឯកទេស《ចិន·យូណាន》នៃកាសែត《រស្មីកម្ពុជា》ពួកយើងបានស្វែងយល់គ្នាអំពីគ្នាច្រើនណាស់មកហើយ។”នាថ្ងៃទី១៥ ខែវិច្ឆិកា “ក្រុមទស្សនកិច្ចទៅវិញទៅមកតាមពេលកំណត់នៃប្រព័ន្ធសារព័ត៌មានប្រទេសចិននិងប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ”លើកទី៦បានទៅកាន់ដល់ទីភ្នាក់ងារកាសែត《រស្មីកម្ពុជា》នាយកនិពន្ធលោក Teav Sarakmonyបានមកដល់ខ្លោងទ្វារដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
ខែមករា ឆ្នាំ២០១៥ ក្រុមហ៊ុនយូណានដេលីគ្រុបបានធ្វើសហប្រតិបតិ្តការជាមួយទីភ្នាក់ងារ《រស្មីកម្ពុជា》រួមទាំងបង្កើតចេញផ្សាយការសែតឯកទេស《ចិន·យូណាន》។ ជាមួយគ្នានេះ ភាគីទាំងពីរបានរៀបចំសកម្មភាពផ្លាស់ប្តូរនិងទស្សនកិច្ចទៅវិញទៅមកគ្រប់បែបយ៉ាងតាមពេលកំណត់ បានកសាងវេទិកាយ៉ាងល្អប្រសើរសម្រាប់ជម្រុញមិត្តភាព និងស្វែងយល់គ្នារវាងប្រព័ន្ធសារព័ត៌មានឱ្យកាន់តែស៊ីជម្រៅ ។
“ពួកយើងសង្ឃឹមថា កាសែតឯកទេស《ចិន·យូណាន》អាចធ្វើឱ្យបានល្អពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យប្រជាជនកម្ពុជាកាន់តែច្រើនទទួលបានដំណឹងពីប្រទេសចិនឆ្លងកាត់ការសែតនេះ” លោកTeav Sarakmony និយាយបែបនេះដោយចិត្តស្មោះត្រង់៕
អ្នកសារព័ត៌មាន៖ Feng Yaxin Xiong Yan Shen Yan Zhang Rui
ប្រភពរូបថត៖ Zhang Tong
អ្នកនិពន្ធ៖ លីហ្សា