កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វីលីពីន លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទមួយដែលមានចុះឈ្មោះលើកាសែតហ្វីលីពីនដែលមានចំណងជើងថា "រួមគ្នាពង្រីកអនាគតថ្មីសម្រាប់ទំនាក់ទំនងរវាងចិននិងហ្វីលីពីន"។
លោក ស៊ីជីនភីង បានថែ្លងនៅក្នុងអត្ថបទថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺធ្វើការផ្លាស់ប្តូរទស្សនៈជាមួយលោកប្រធានាធិបតី Rodrigo Roa Duterte ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងហ្វីលីពីនក្រោមស្ថានភាពថ្មីដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងហ្វីលីពីនឲ្យកាន់តែខ្លាំងក្លា។
អត្ថបទនេះបានបញ្ជាក់ថា ប្រទេសចិនស្វាគមន៍ប្រទេសហ្វីលីពីននិងបណ្តាប្រទេសជាច្រើនទៀតទទួលយកផលប្រយោជន៍ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន។ប្រទេសចិននឹងរួមសហការជាមួយបណ្តាប្រទេសនានាដើម្បីធានារក្សាយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ក៏ដូចជាជំរុញការអភិវឌ្ឍរបៀបរៀបរយសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិក្នុងទិសដៅកាន់តែយុត្តិធម៌និងសមហេតុសមផល៕
អ្នកបកប្រែ:Wei Wei