ទន្ទឹមនឹងការបង្ហោះផ្កាយរណបស្វែងរកទិសដៅ Beidou ទី ៤២ និង ៤៣ ដោយ ជោគជ័យនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Xi chang ប្រទេសចិនពេលព្រឹកព្រលឹមថ្ងៃទី ១៩ ខែវិច្ឆិកា ប្រទេសចិនសម្រេចបានដោយជោគជ័យនូវការដាក់ពង្រាយផ្កាយរណបនៃប្រព័ន្ធផ្កាយរណប Beidou លេខ ៣ ផងដែរ។
លោក Yang Changfeng អ្នករចនាគំរូទូទៅនៃប្រព័ន្ធផ្កាយរណបស្វែងរកទិសដៅBeidou ប្រទេសចិនបានថ្លែងថា ប្រព័ន្ធផ្កាយរណបស្វែងរកទិសដៅ Beidou លេខបីនឹងធ្វើអាជីវកម្មជាផ្លូវការនៅចុងឆ្នាំ ២០១៨ នេះ ដើម្បីផ្តល់សេវាស្វែងរកទិសដៅជាមូលដ្ឋានដល់ប្រទេសនិងតំបន់តាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយ ។
លោក Xie Jun អ្នករចនាគំរូទូទៅរងនៃវិស្វកម្មប្រព័ន្ធផ្កាយរណប Beidou លេខបីបានថ្លែងថា គ្រឿងបន្លាស់ទាំងអស់ដែលបានប្រើប្រាស់ក្នុងផ្កាយរណប Bei dou លេខបីនាពេលបច្ចុប្បន្ននេះ គឺសុទ្ធតែផលិតដោយប្រទេសចិន ។
អ្នកបកប្រែ:Li Qingli