គណៈប្រតិភូប្រព័ន្ធសារព័ត៌មានខេត្តយូណានធ្វើការផ្លាស់ប្តូរមន្ទីរជាមួយមន្ទីរទំនាក់ទំនងប្រជាពលរដ្ឋថៃ

2018-11-20 18:32:26 |ប្រភព:yunnangateway

  កាលពីថ្ងៃទី១៩ ខែវិច្ឆិកា  គណៈប្រតិភូប្រព័ន្ធសារព័ត៌មានខេត្តយូណាន ដែលជា“ក្រុមទស្សនកិច្ចទៅវិញទៅមក​តាមពេលកំណត់នៃប្រព័ន្ធសារព័ត៌មានប្រទេសចិននិងប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ”លើកទី៦ទស្សនមន្ទីរទំនាក់ទំនងប្រជាពលរដ្ឋថៃនៅទីក្រុងបាងកកប្រទេសថៃ  ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរសម្រាប់ជំរុញបន្ថែមទៀតនូវ​កិច្ចសហប្រតិបត្តិការ​និងការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មានយូណាននិងថៃ។

  លោក SansernKaewkumnerd    នាយកមន្ទីរទំនាក់ទំនងប្រជាពលរដ្ឋថៃបានសម្តែងការស្វាគមន៏យ៉ាងកក់ក្តៅ​ចំពោះ​ទស្សនកិច្ចទៅវិញទៅមកដែលមកកាន់ប្រទេសថៃ។ គាត់និយាយថាប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសថៃបានរក្សា​ទំនាក់ទំនង​យ៉ាងស្និទ្ធស្នាលជាមួយប្រទេសចិនជាពិសេសខេត្តយូណាន  ភាគីទាំងពីរបានធ្វើសហប្រតិបត្តិការ​យ៉ាងល្អ​ប្រសើរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម  វប្បធម៌និងទេសចរណ៍ជាដើម។  រីឯការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មាន​ថៃ​និង​យូណាន​ក៏មានភាពមមាញឹកផងដែរ។

  មេក្រុមគណៈប្រតិភូប្រព័ន្ធសារព័ត៌មានយូណាន និងជានាយករងនៃការិយាល័យព័ត៌មានរដ្ឋបាលខេត្ត លោក TianHuqingបានថ្លែងអំណរគុណចំពោះមន្ទីរទំនាក់ទំនងប្រជាពលរដ្ឋថៃ។  គាត់បានបញ្ជាក់ថា  ដោយសារគំនិត​ផ្តួចផ្តើម​“ខ្សែក្រវាត់មួយ និងផ្លូវមួយ”ត្រូវបានជម្រុញដោយឥតឈប់ឈរ  ការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មានយូណាន​និងថៃ​ក៏មានភាពមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ  មានមនុស្សធ្វើការក្នុងប្រព័ន្ធសារព័ត៌មានកាន់តែច្រើន​បានស្វែងយល់​អំពី​យូណាន​យ៉ាងជាក់ស្តែងនិងចិនយ៉ាងជាក់ស្តែងឆ្លងកាត់ទស្សនកិច្ច​នៅទីកន្លែងជាក់ស្តែង។ការិយាល័យព័ត៌មាន​រដ្ឋបាល​ខេត្ត​យូណាន​នឹងឆ្លៀតឱកាសក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូងនិងសន្និសីទពិភាក្សាពាណិជ្ជកម្មក្នុងការអញ្ជើញ​ប្រព័ន្ធ​សារព័ត៌មាន​ថៃ​មកកាន់​ខេត្តយូណានក្នុងការធ្វើទស្សនកិច្ច  រួមទាំងកសាងវេទិកានិងបង្កើតឱកាសដើម្បីជម្រុញឱ្យ​ប្រព័ន្ធសារព័ត៌មានយូណាននិងថៃស្វែង​យល់ពីគ្នាកាន់តែស៊ីជម្រៅនិងធ្វើកិច្ច​សហប្រតិបត្តិការកាន់តែធំទូលាយ៕

អ្នកសារព័ត៌មាន៖ Shen Yan FengYaxin Zhang Rui Zhang Tong

អ្នកនិពន្ធ៖ លីហ្សា