ក្នុងបុណ្យ “១១•‍‌‌‌‌‌១១” រថភ្លើងល្បឿនលឿនជួយដឹកជញ្ជូនកញ្ចប់ទំនិញ៧០តោនក្នុងរយៈពេល១០ថ្ងៃ

2018-11-21 17:15:35 |ប្រភព:yunnangateway

  យោងតាមដំណឹងពីក្រុមហ៊ុនផ្លូវដែកចិនគ្រុបគុនមីញបានឱ្យដឹងថា  ដល់ថ្ងៃទី២០ ខែវិច្ឆិកា  ឆ្លងកាត់ការដឹកជញ្ជូនដោយមមាញឹក  ផ្លូវដែកល្បឿនលឿនយូណានបានបញ្ជូនកញ្ចប់ទំនិញជាង៧០តោន  បានសម្រេចការងារដឹកជញ្ជូនដោយជោគជ័យនៃផ្លូវដែកល្បឿនលឿនយូណាននៅឆ្នាំ២០១៨ក្នុងសប្តាហ៍មាសអនឡាញបុណ្យ“១១·១១”(បុណ្យទិញទំនិញតាមអនឡាញធំមួយនៅចិន)។

  ផ្អែមទៅលើទិន្នន័យបានបង្ហាញថា  នៅថ្ងៃដំបូងនៃបុណ្យ“១១·១១”  កញ្ចប់ទំនិញដែលដឹកជញ្ជូនតាមផ្លូវដែកល្បឿនលឿនចេញពីស្ថានីយត្បូងគុនមីញបានលើស៨តោន  លើសពីការប៉ាន់ស្មានកាលពីមុនចំនួន២តោន  នេះបានបង្កើតចំនួនខ្ពស់បំផុតនៃការដឹកជញ្ជូនក្នុងមួយថ្ងៃ។

  យោងតាមដំណឹងបានឱ្យដឹងថា  ឆ្នាំនេះក្រៅពីបន្ថែមរថភ្លើងល្បឿនលឿន  ថែមទាំងបន្ថែមរថភ្លើងធម្មតាដឹកជញ្ជូនវ៉ាលីដើម្បីបន្ថែមកម្លាំងដឹកជញ្ជូន។  ពីថ្ងៃទី១១ដល់ថ្ងៃទី២០ វិច្ឆិកា  រថភ្លើងល្បឿនធម្មតាដឹកជញ្ជូនវ៉ាលីបានដឹកជញ្ជូនកញ្ចប់ទំនិញ១៤០តោន  បរិមាណបញ្ជូនទំនិញខ្ពស់បំផុតដល់១៥តោនក្នុងមួយថ្ងៃ  នេះមានន័យថា  ក្នុងអំឡុងពេលបុណ្យ“១១·១១”ឆ្នាំនេះ  បរិមាណដឹកជញ្ជូនទំនិញដោយរថភ្លើងល្បឿនលឿននិងរថភ្លើងធម្មតានៃខេត្តយូណានដល់២១០តោន៕

អ្នកសារព័ត៌មាន៖ Zhan Jingjing Huang Xianjian

អ្នកនិពន្ធ៖លីហ្សា