អ្នកសម្របសម្រួលកិច្ចការក្រុមប្រទេសG២០នៃប្រទេសអាហ្សង់ទីនរំពឹងថាអាចឆ្លងតាមរយៈការប្រាស្រ័យទាក់ទងយ៉ាងស្មោះត្រង់ដើម្បីមូលគំនិតឯកភាពសម្រាប់ទប់ទល់នឹងបញ្ហាប្រឈមលើពិភពលោកទាំងមូល

2018-11-26 16:46:18 |ប្រភព:CRI

  ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ រដ្ឋាភិបាលអាហ្សង់ទីនបាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​កាល​វិភាគ​នៃ​សន្និសីទ​កំពូល​លើក​ទី​១៣​នៃ​ថ្នាក់​ដឹក​នាំ​ក្រុម​ប្រទេស​ G២០ ។ទាក់​ទិន​នឹង​រឿង​នេះ លោក​Villagraអ្នក​សម្រប​សម្រួល​កិច្ច​ការ​ក្រុម​ប្រទេស​G២០នៃ​ប្រទេស​អាហ្សង់ទីនបាន​ថ្លែង​ថា សង្ឃឹម​ថ្នាក់​ដឹក​នាំ​ដែល​ចូល​រួម​សន្និសីទ​អាច​ឆ្លង​តាម​រយៈការ​ប្រាស្រ័យ​ទាក់​ទង​យ៉ាង​ស្មោះ​ត្រង់​ដើម្បី​មូល​គំនិត​ឯកភាព​រួម ក្នុង​ន័យ​រួម​គ្នា​ទប់ទល់​នឹង​បញ្ហា​ប្រឈម​លើ​ពិភព​លោក​ទាំង​មូល​ ។

  សន្និសីទ​កំពូល​លើក​នេះនឹង​បើក​ធ្វើ​នៅ​ក្រុង​ Buenos Aires រដ្ឋធានី​ប្រទេស​អាហ្សង់​ទីនពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​១​ខែ​ធ្នូ​ខាង​មុខនេះ​ក្រោម​ប្រធាន​បទ​”មូល​គំនិត​ឯកភាព​រួម​ដើម្បី​យុត្តិធម៌​និង​ការ​អភិវឌ្ឍ​ជា​និរន្តរភាព”។ លោក​Villagraបាន​សម្គាល់​ឃើញ​ថា គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ ការ​ទប់ទល់​នឹង​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​និង​ពហុភាគី​ដែល​មាន​ភាព​បើក​ទូលាយ​និង​គោរព​តាម​ច្បាប់​កំណត់ និង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ពិភព​លោក​កើន​ឡើង​ដោយ​នឹង​នរ​គឺ​ជា​ចំណុច​សំខាន់​ដែល​ភាគី​នានា​នឹង​លើក​យក​មក​ពិគ្រោះ​ពិភាក្សា​ក្នុង​សន្និសីទ​កំពូល​លើក​នេះ៕

អ្នកបកប្រែ:Zheng Lei