តបតាមសេចក្តីអញ្ជើញរបស់ព្រះបាទFelipe VI ព្រះចៅប្រទេសអេស្ប៉ាញ់ លោកMauricio Macri ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីន លោកJuan Carlos Varela ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា និងលោកMarcelo ReBelo ប្រធានាធិបតីនៃសាធារណរដ្ឋព័រទុយហ្គាល់ នៅថ្ងៃទី ២៧ ខែវិច្ឆិកា លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានចាកចេញពីក្រុងប៉េកាំង ប្រទេសចិនតាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសទាំងបួននេះ ។ តបតាមសេចក្តីអញ្ជើញរបស់លោកMauricio Macri ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីន លោកស៊ី ជីនភីង នឹងអញ្ជើញចូលរួមសន្និសីទកំពូលនៃថ្នាក់ដឹកនាំប្រទេសG20លើកទី ១៣ដែលនឹងបើកធ្វើនៅក្រុងBuenos Aires ប្រទេសអាហ្សង់ទីន ៕
អ្នកបកប្រែ:Zhai Qianqian