កិច្ចប្រជុំកំពូលក្រុមប្រទេសG20ដែលជិតនឹងបើកធ្វើនៅអាហ្សង់ទីននឹងផ្តោតសំខាន់លើការពិភាក្សាអំពីបញ្ហាពីរ គឺអភិបាលកិច្ចសេដ្ឋកចិ្ចជាសកលនិងបម្រែបម្រួលអាកាសធាតុ។ ក្នុងនោះអភិបាលកិច្ចសេដ្ឋកចិ្ចជាសកលសំខាន់គឺពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាសកល។
ស្នូលនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីទូទាំងពិភពលោកគឺអង្គការពាណិជ្ជកម្មពិភពលោកហៅកាត់WTO ហេតុនេះកំណែទម្រង់ពាក់ព័ន្ធនឹងWTOត្រូវចាត់ទុកជាបញ្ហាពិភាក្សាគន្លឹះមួយនៃកិច្ចប្រជុំកំពូលលើកនេះ។
ថ្នាក់ដឹកនាំចិននិងអាមេរិកនឹងជួបពិភាក្សាក្នុងអំឡុងពេលបើកកិច្ចប្រជុំកំពូលក្រុមប្រទេសG20នៅអាហ្សង់ទីន។ ការអភិវឌ្ឍដោយរឹងមាំនិងនឹងនរនៃទំនាក់ទំនងរវាងចិននិងអាមេរិក វាមិនត្រឹមតែពាក់ព័ន្ធនឹងសុខសុភមង្គលនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ហើយក៏មានឥទ្ធិពលដល់សន្តិភាពនិងវិបុលភាពនៃពិភពលោកផងដែរ។
ក្រុមប្រទេសG20ត្រូវតែសហការគ្នាតែមិនមែនធ្វើបដិបក្ខគ្នានោះទេ ទើបអាចរួមគ្នាដោះស្រាយបញ្ហាប្រឈមពីភាពមិនប្រាកដប្រជានិងហានិភ័យដែលបង្កប់ក្នុងសេដ្ឋកចិ្ចពិភពលោកទាំងមូលបាន៕
អ្នកបកប្រែ:Wang Zhaojun