ថ្ងៃទី២៧ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយព្រះចៅFelipe ទី៦ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញនៅវាំង Zarzuelaក្រុងម៉ាឌ្រីដ។
ថ្លែងក្នុងកិច្ចជំនួប លោកស៊ីជីនភីងបានលើកឡើងថា លោករំពឹងឆ្លងតាមរយៈដំណើរទស្សនកិច្ចលើកនេះ អាច ពង្រឹងនិងពង្រីកចំណងមេត្រីភាពរវាងប្រទេសទាំងពីរ លើកកម្ពស់កម្រិតសហប្រតិបត្តិការ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិននិងអេស្ប៉ាញរីកចម្រើនដោយនឹងនរនិងយូរអង្វែង។ លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសអេស្ប៉ាញ បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាដែលពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលនិងលើបញ្ហាដែលយកចិត្តទុកដាក់ដ៏សំខាន់របស់ប្រទេសទាំងពីរ។រំពឹងថា ប្រទេសអេស្ប៉ាញអាចបន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុប។
ជាការឆ្លើយតប ព្រះចៅ Felipe ទី៦បានមានប្រះបន្ទូលថា ប្រទេសអេស្ប៉ាញរីករាយបន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងស្អិតល្មួតជាមួយប្រទេសចិន ដើម្បីលើកកម្ពស់កម្រិតសហប្រតិបត្តិការជាក់ស្តែង បង្កើនការប្រាស្រ័យទាក់ទងនិងធ្វើកិច្ចសម្របសម្រួលក្នុងកិច្ចការពហុភាគី ក៏ដូចជាជំរុញយ៉ាងសកម្មនូវទំនាក់ទំនងរវាងអឺរ៉ុបនិងចិនឲ្យមានភាពកាន់តែស៊ីជម្រៅផងដែរ៕
អ្នកបកប្រែ:Zheng Lei