ថ្ងៃទី ២៧ ខែវិច្ឆិកា លោក Wu Haitao អនុតំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា ប្រទេសចិនគាំទ្រអង្គការសហប្រតិបតិ្តការសៀងហៃបន្តបង្កើនកិច្ចសហប្រតិបតិ្តការជាមួយអង្គការសហប្រជាជាតិតទៅទៀត ដើម្បីរួមចំណែកក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ។
លោក Wu Haitao បានថ្លែងទៀតថា ស្មារតីសៀងហៃគឺជាការបន្តនិងផ្សព្វផ្សាយឲ្យទូលំទូលាយនូវរបស់កម្មវត្ថុឬមួយក៏គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ការបង្កើនកិច្ចសហប្រតិបតិ្តការរវាងអង្គការសហប្រតិបតិ្តការសៀងហៃនិងអង្គការសហប្រជាជាតិ អាចបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់សហគមន៍អន្តរជាតិសម្រេចបាននូវសនិ្តភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ជាមួយគ្នា ៕