ថ្ងៃទី ២៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Sanchez នាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញនៅក្រុងម៉ាឌ្រីដ ។
ថ្លែងក្នុងកិច្ចជំនួប លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា តាំងពីប្រទេសទាំងពីរចិននិងអេស្ប៉ាញបានបង្កើតទំនាក់ទំនងផ្លូវទូតមក ទំនាក់ទំនងទ្វេភាគីទទួលបានការអភិវឌ្ឍន៍ដោយរឹងមាំនិងប្រកបដោយស្ថិរភាពជាប់រហូតមក ។ ប្រទេសចិនរីករាយចាប់ដៃគ្នាជាមួយប្រទេសអេស្ប៉ាញ ធ្វើការខិតខំប្រឹងប្រែងដើម្បីបំពេញបន្ថែមខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអេស្ប៉ាញ ក៏ដូចជាលើកកម្ពស់កម្រិតកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យផងដែរ ។
ជាការឆ្លើយតប លោក Sanchez បានថ្លែងថា ស្ថិតក្រោមនិម្មាបនកម្មថ្មី ប្រទេសអេស្ប៉ាញរីករាយបង្កើនការកសាងទំនុកចិត្តផ្នែកនយោបាយជាមួយប្រទេសចិន សំដៅពង្រឹងនិងពង្រីកការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ។ ប្រទេសអេស្ប៉ាញគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយម រីករាយធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ក្នុងន័យជំរុញទំនាក់ទំនងរវាងអឺរ៉ុបនិងចិនឲ្យទទួលបានការអភិវឌ្ឍដោយរឹងមាំនិងប្រកបដោយស្ថិរភាព ។
បន្ទាប់ពីបញ្ចប់កិច្ចជំនួប ភាគីទាំងពីរបានចេញផ្សាយ “សេចកី្តថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រអេស្ប៉ាញស្តីពីការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី” ៕
អ្នកបកប្រែ:Guo Xingqing