លោកកឹងស័ង អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៨ខែវិច្ឆិកាថា ប្រទេសចិនរំពឹងថា នៅក្នុងឱកាសខួបទី១០នៃការបង្កើតយន្តការកិច្ចប្រជុំកំពូល ក្រុមប្រទេស G20អាចបង្ហាញម្តងទៀតនូវកម្លាំងដឹកនាំនៃវេទិកាសំខាន់ៗស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ហើយនឹងបញ្ចូលកម្លាំងចលករថ្មីសម្រាប់ជំរុញឲ្យសេដ្ឋកិច្ចពិភពលោកដើរទៅរកកំណើនដែលមានសន្ទុះខ្លាំងក្លា មានចីរភាព មានតុល្យភាពនិងបរិយាប័ន្ន ។ ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាភាគីនានាដើម្បីជំរុញឲ្យកិច្ចប្រជុំកំពូលក្រុមប្រទេស G20 ឈានដល់គំនិតឯកភាពរួមនិងទទួលបានភាពជោគជ័យ៕
អ្នកបកប្រែ:Zheng Lei