ថ្ងៃទី២៩ ខែវិច្ឆិកា ពិធីប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាក្នុងវគ្គបណ្តុះបណ្តាលពិនិត្យជម្ងឺបេះដូងរបស់កុមារ ដែលរៀបចំសហការណ៍ដោយមន្ទីរពេទ្យពិនិត្យជម្ងឺបេះដូងហ្វូវ៉ៃខេត្តយូណានប្រទេសចិននិងសមាគមន៍អភិវឌ្ឍន៍ទំនាក់ទំនងកម្ពុជា-ចិន បានប្រារព្ធនៅទីក្រុងភ្នំពេញ ដែលមានសិក្ខាកាមកម្ពុជាចំនួន២៤នាក់បានទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា។ នេះជាផ្នែកមួយរបស់គម្រោងជំនួយកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រក្នុង“ដំណើរនៃក្តីស្រឡាញ់”របស់ប្រទេសចិន-កម្ពុជា។
សិក្ខកាម Lov MengHeng និយាយដោយក្តីសប្បាយរីករាយថា ៖“ខ្ញុំសូមថ្លែងអំណរគុណមន្ទីរពេទ្យពិនិត្យជម្ងឺបេះដូងហ្វូវ៉ៃខេត្តយូណានដែលបានផ្តល់ឱកាសបណ្តុះបណ្តាលនេះដល់រូបខ្ញុំ ឆ្លងកាត់សិក្សាការត្រួតនិពិត្យជម្ងឺបេះដូងនិងអនុវត្តជាក់ស្តែង មិនគ្រាន់តែលើកកម្ពស់កំរិតជំនាញសុខាភិបាលរបស់ខ្ញុំប៉ុណ្ណោះ ជាមួយគ្នានេះក៏អាចផ្តល់ជំនួយឱ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺកុមារកម្ពុជាដែលមានជម្ងឺបេះដូងពីកំណើត។”
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាសម្តេចអគ្គមហាបតីតេជោហ៊ុនសែន និងជាប្រធានរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា៖“ប្រទេសកម្ពុជាត្រូវការអ្នកជំនាញផ្នែកសុខាភិបាលដើម្បីផ្តល់បម្រើសេវាកម្មកាន់តែហ្មត់ចត់ជូនដល់ប្រជាពលរដ្ឋទូទៅ។” លោកស្រីបានចង្អុលបង្ហាញថា មិត្តភាពកម្ពុជា-ចិនមានប្រវត្តសាស្ត្រយ៉ាងយូរអង្វែង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងជំនាន់នីមួយៗបានបង្កើតចំណងមិត្តភាពកម្ពុជា-ចិនយ៉ាងជ្រាលជ្រៅ បច្ចុប្បន្ននេះ ប្រទេសទាំងពីរជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អនិងដៃគូល្អ។ សូមថ្លែងអំណរគុណចំពោះមន្ទីរពេទ្យពិនិត្យជម្ងឺបេះដូងហ្វូវ៉ៃខេត្តយូណានដែលជួយបណ្តុះបណ្តាលដល់គ្រូពេទ្យពិនិត្យជម្ងឹបេះដូងជាច្រើន។
អ្នកទទួលខុសត្រូវនៃគម្រោង“ដំណើរនៃក្តីស្រឡាញ់”កម្ពុជានិងជាអនុប្រធានមន្ទីរពេទ្យពិនិត្យជម្ងឺបេះដូងហ្វូវ៉ៃខេត្តយូណាន លោកMa Linkunបានសម្តែងថា៖“ឆ្នាំនេះជាឆ្នាំទីមួយដែលយើងអនុវត្តគម្រោងនេះ ពួកយើងបានអញ្ជើញគ្រូពេទ្យកម្ពុជាខ្លះមកដល់មន្ទីពេទ្យយើងខ្ញុំសិក្ខាសាលានិងរៀនបច្ចេកវិទ្យាដាក់បំពង់បេះដូង(cardiac catheterization) ថែមទាំងចូលរួមសកម្មភាពត្រួតពិនិត្យជម្ងឺបេះដូងពីកំណើតនៅសហគមន៍ប្រទេសចិន។ ជាងនេះទៅទៀត បានបណ្តុះបណ្តាលអ្នកព្យាបាលកម្ពុជាមានចំនួនជាង៨០រូប ឆ្លងកាត់ឡានពិនិត្យជម្ងឺចលនាដែលឧបត្ថម្ភដោយប្រទេសចិន។ មន្ទីរពេទ្យពិនិត្យជម្ងឺបេះដូងហ្វូវ៉ៃខេត្តយូណាននឹងផ្តល់ឱកាសកាន់តែច្រើនដើម្បីបង្កើនការផ្លាស់ប្តូរខាងវិស័យសុខាភិបាល។”
អ្នកសារព័ត៌មាន៖ Yu Jiangning Ding Feng
អ្នកនិពន្ធ៖ លីហ្សា