ថ្ងៃទី២៩ខែវិច្ឆិកា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានអញ្ជើញធ្វើដំណើរទៅដល់ក្រុងប៊ុយណូស៊ែដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេសG20លើកទី១៣ព្រមនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអាហ្សង់ទីន។
លោកស៊ីជីនភីងបានថ្លែងថា ចិននិងអាហ្សង់ទីនគឺជាមិត្តល្អដែលស្មោះត្រង់និងមានទំនុកចិត្តចំពោះគ្នា និងជាដៃគូល្អដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ខ្ញុំរំពឹងចំពោះការផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយជាមួយលោកប្រធានាធិបតីម៉ាគ្រីនិងឥស្សរជនគ្រប់មជ្ឈដ្ឋានរបស់អាហ្សង់ទីន ដើម្បីរួមគ្នាត្រួសត្រាយយុគសម័យថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្សង់ទីន៕