ថ្ងៃទី ២៩ ខែវិច្ឆកា ស្ថានទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបានប្រារព្ធធ្វើពិធីបរិច្ឆាគសម្ភារៈប្រើប្រាស់នៅសាលារៀនគថ្លង់ Mary Chapman ក្រុងរ៉ុងហ្គូន ។
ថ្លែងក្នុងសុន្ទរកថា លោកស្រី Wang Xuehong ភរិយាឯកអគ្គរដ្ឋទូតចិនប្រចាំនៅមីយ៉ាន់ម៉ាបានលើកឡើងថា រំពឹងថាសកម្មភាពសប្បុរសធម៌របស់យើងខ្ញុំនឹងធ្វើឲ្យសប្បុរសជននិងសមាគមដើម្បីផលប្រយោជន៍សាធារណៈកាន់តែច្រើន ផ្តោតការយកចិត្តទុកដាក់ថែមទៀតទៅលើតម្រូវការរបស់កុមារពិសការទាំងនេះ ។
សូមបញ្ជាក់ថា សាលារៀនគថ្លង់ Mary Chapman ក្រុងរ៉ុងហ្គូន គឺជាសាលារៀនគថ្លង់មួយក្នុងចំណោមសាលារៀនគថ្លង់បីក្នុងប្រទេសមីយ៉ាន់ម៉ា ។ ការបរិច្ចាគលើកនេះគឺជាសកម្មភាពជាលើកទីពីរហើយ ដែលស្ថានទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ាសហការជាមួយនិងផ្សារទំនើប City Mart ជាដើម ផ្តល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនចំពោះកុមារគថ្លង់នៃសាលារៀនគថ្លង់ Mary Chapman ក្រុងរ៉ុងហ្គូន ៕
អ្នកបកប្រែ:Guo Xiangqing