លោកស៊ីជីនភីង ប្រធានរដ្ឋចិនអញ្ជើញទៅដល់ក្រុងប៉ាណាម៉ា ហើយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉ាណាម៉ា

2018-12-03 16:30:25 |ប្រភព:CRI

  លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ទៅដល់​ក្រុង​ប៉ាណាម៉ា​កាលពី​ថ្ងៃទី​ ២ ខែ​ធ្នូ​តាម​ម៉ោង​តំបន់​  ហើយ​បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ប៉ា​ណាម៉ា​ ។

  លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់លោក​នៅ​ប្រទេស​ប៉ាណាម៉ា​ ហើយ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​​លើក​ដំបូង​របស់​ប្រធាន​រដ្ឋ​ចិន​នៅ​ប្រទេស​ប៉ា​ណាម៉ា​ជា​​ប្រវត្តិសាស្ត្រ​ ។ លោក​រំពឹង​ទុក​ធ្វើ​កិច្ច​ចរចា​ជាមួយ​លោក​ប្រធានាធិបតី​ប្រទេស​​ប៉ាណាម៉ា​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកនេះ​ ដើម្បីរៀបចំ​គម្រោង​​​ផែនការសម្រាប់​ការ​​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិននិង​ប៉ាណាម៉ាក្នុងរយៈ​ពេល​យូរ​អង្វែង​ បង្កើន​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នាទៅវិញទៅមក​ និង​ជំរុញ​ការ​អភិវឌ្ឍរួម​ ក្នុង​ន័យ​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​និងប្រជាជន​នៃប្រទេស​ទាំងពីរ ៕

អ្នកបកប្រែ:Li Qingli