ឥស្សរជននៃមជ្ឈដ្ឋានធុរកិច្ចនិងធនាគារគំនិតរបស់អឺរ៉ុបថែ្លងថា ប្រទេសចិននិងសហរដ្ឋអាមេរិកឈានដល់មតិឯកច្ឆន្ទគ្នាមួយដើម្បីបញ្ជូនសញ្ញាវិជ្ជមានទៅពិភពលោក

2018-12-03 16:35:59 |ប្រភព:CRI

  កាលពី​យប់​ថ្ងៃទី​ ១​ ខែធ្នូ ​តាមម៉ោង​នៅក្នុងតំបន់ ​តបតាម​សេចក្តីអញ្ជើញ​ លោក​ ស៊ីជីន​ភីង​ ប្រធានរដ្ឋចិន​បានជួប​ពិភាក្សាការងារ​ជាមួយ​លោកត្រាំ​ ប្រធានាធិបតីអាមេរិក​នៅក្រុង​ប៊ុយណូស៊ែ​ ហើយបាន​ឈានដល់​មតិឯកច្ឆន្ទគ្នា​ដ៏សំខាន់មួយ។​នៅក្នុង​បទសម្ភាសន៍​ជា​មួយ​អ្នកយកព័ត៌មាន​ ឥស្សរជន​នៃ​មជ្ឈដ្ឋាន​ធុរកិច្ច​និង​ធនាគារគំនិត​របស់​អឺរ៉ុប​បាន​វាយ​តម្លៃ​ជាវិជ្ជមាន​ពី​លទ្ធផល​នៃ​កិច្ចជំនួប​រវាង​ប្រមុខរដ្ឋចិន​និង​អាមេរិក​ ហើយជឿថា​ ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​បាន​ឈានដល់​មតិឯកច្ឆន្ទគ្នាមួយ​លើបញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែលជា​សញ្ញាវិជ្ជមាន​ដល់​ពិភពលោក​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការ​អភិវឌ្ឍនៃ​សេដ្ឋកិច្ច​អឺរ៉ុប​ផងដែរ។​

  លោក​ Bernard ​Dewit ​ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​បែលហ្ស៊ិក​និង​ចិន​បានថែ្លងថា​ លោក​ ស៊ីជីនភីង​ ប្រធានរដ្ឋចិន​និង​លោកត្រាំ ​ប្រធានាធិបតី​អាមេរិក​បាន​ឈានដល់​មតិឯកច្ឆន្ទគ្នាមួយ​ក្នុងអំឡុងពេល​សន្និសីទកំពូល​ក្រុមប្រទេស​ G20​ ដែលជា​ដំណឹងល្អ​សម្រាប់​ប្រទេសចិន​និង​សហរដ្ឋអាមេរិក​ព្រមទាំង​ពិភពលោក​ ហើយ​ក៏​នឹង​ផ្តល់​ផលប្រយោជន៍​ផងដែរ​សម្រាប់​ការអភិវឌ្ឍ​រយៈពេលវែង​នៃ​សេដ្ឋកិច្ច​អឺរ៉ុប។​

  លោក​ Axel ​Goethals​ នាយកប្រតិបត្តិ​ទីមួយ​នៃ​វិទ្យាស្ថាន​សិក្សាស្រាវជ្រាវ​កិច្ចការ​អាស៊ី​អឺរ៉ុប​ជឿជាក់ថា​ ទំនាក់ទំនង​ដ៏ល្អប្រសើរ​រវាង​ប្រទេសចិន​និង​សហរដ្ឋអាមេរិក​នឹង​នាំមកនូវ​ភាពប្រាកដ​ប្រជា​កាន់តែ​ច្រើន​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក។​នៅក្នុង​ដំណើរការ ​អឺរ៉ុប​ក៏ជា​អ្នក​ទទួល​ផល​ផងដែរ ​ពីព្រោះ​អឺរ៉ុប​និង​ចិន​មាន​ផលប្រយោជន៍​រួម​កាន់តែ​ច្រើន៕​

អ្នកបកប្រែ:Wei Wei