កសិដ្ឋានក្លាយទៅជា“តូបលុយសម្រាប់ចាកចេញពីភាពក្រីក្រ”

2018-12-04 18:07:48 |ប្រភព:yunnangateway

  ក្នុងភូមិDabaishu ឃុំFengwei ស្រុកZhenkang ទីក្រុងLincang  មានបុរសម្នាក់ឈ្មោះ Zhai Guoxian  ឆ្នាំនេះក្រូចដែលដាំទំហំជាង៣៣៣៣ម៉ែត្រការ៉េរបស់គាត់បានចំណូលសុទ្ធជាង៣ម៉ឺនយ័ន។  គាត់និយាយថា:“ឆ្នាំ២០០០រដ្ឋបាលចែកចាយកូនដើមក្រូចឱ្យពួកយើង  គ្រួសារខ្ញុំនាំមុខដាំក្រូច  ហើយយកការដាំដុះក្រូចជាឧស្សាហកម្មដែលបន្ថែមចំណូលនិងឆ្ពោះទៅកាន់ជីវភាពរស់នៅធូរធារ។”

  នៅក្រោមកាណែនាំរបស់គាត់  ប្រជាជននៅជុំវិញបានចាប់ផ្តើមដាំដុះក្រូចដែលមានទំហំធំ។  បច្ចុប្បន្ននេះ  ជារៀងរាល់ឆ្នាំ  ក្រូចមិនទាន់ទុំក៏មានអ្នកលក់ដូរនៅកន្លែងផ្សេងបានកក់ផ្លែក្រូចមុនទៅហើយ។

  យោងតាមដំណឹងបានឱ្យដឹងថា  ក្នុងឃុំFengwei សរុបមានកសិដ្ឋានគ្រួសារចំនួន៥០  កសិដ្ឋានដាំដុះមានចំនួន៤៤  កសិដ្ឋានចិញ្ចឹមសត្វមានចំនួន៥ កសិដ្ឋានប្រើធ្វើការដាំដុះ+ចិញ្ចឹមសត្វមានចំនួន១។    ឯកសិដ្ឋានគ្រួសារក្នុងឃុំទាំងមូលមានផ្ទៃដីដាំដុះទំហំសរុបចំនួន៣០៦ហិកតា  ចំណូលសរុបពីកសិដ្ឋានគ្រួសារក្នុងឃុំទាំងមូលក្នុងមួយឆ្នាំបាន២៣៨៥ពាន់យ័ន  កម្លាំងពលកម្មនៃកសិដ្ឋានគ្រួសារក្នុងឃុំទាំងមូលសរុបមានចំនួនជាង៣៤០នាក់៕

អ្នកឆ្លើយឆ្លងព័ត៌មាន៖ Zhang Jianxing

អ្នកនិពន្ធ៖ លីហ្សា