ក្រុមហ៊ុនប្រឹក្សាយោបល់អឺរ៉ុប ដែលជាស្ថាប័នប្រឹក្សាយោបល់និងធ្វើការវិភាគទៅលើទីផ្សារផ្កាយរណបអន្តរជាតិដ៏ល្បីឈ្មោះបានចេញរបាយការណ៍មួយនៅក្រុងប៉េកាំងកាលពីថ្ងៃទី ៥ ខែធ្នូ ដោយបានបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ វិស័យឧស្សាហកម្ម អវកាសពិភពលោកនឹងបន្តរក្សាកំណើនតទៅទៀត ។ ការអភិវឌ្ឍវិស័យឧស្សាហកម្មអវកាសរបស់ចិនមាននិន្នាការល្អប្រសើរ ប្រទេសចិនបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មអវកាសពិភពលោក ។