លោក វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅក្រុងប៉េកាំងកាលពីថៃ្ងទី ៦ ខែធ្នូ។
ថែ្លងក្នុងកិច្ចជំនួប លោក វ៉ាងយី បានលើកឡើងថា ប្រទេសចិនគាំទ្រយ៉ាងរឹងមាំដល់ប្រទេសកម្ពុជាក្នុងការការពារអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ខ្លួននិងដើរតាមផ្លូវអភិវឌ្ឍន៍ដែលស្របនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ហើយកោតសរសើរដល់កម្ពុជាចំពោះគោលជំហរគាំទ្រប្រទេសចិនអំពីបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន។យុវជននៃប្រទេសទាំងពីរចង់បន្តការរឹតចំណងមិត្តភាពរវាងចិននិងកម្ពុជាឲ្យបានយូរអង្វែង។
ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ានី បានថែ្លងថា ក្នុងនាមជាយុវជនជំនាន់ក្រោយ លោកមានឆន្ទៈក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជានិងចិនដែលប្រកបដោយសុខដុមរមនា ព្រមទាំងពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរទៀតផង៕