ថ្ងៃទី ១០ ខែធ្នូ ពីធីជួបសំណេះសំណាលដើម្បីរំលឹកខួបទី ៧០នៃការចេញសេចកី្តប្រកាសសិទិ្ធមនុស្សពិភពលោកបានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។ លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរ ដោយបានគូសបញ្ជាក់ថា សេចកី្តប្រកាសសិទ្ធិមនុស្សពិភពលោកជាឯកសារមានសារៈសំខាន់ណាស់ក្នុងប្រវតិ្តសាស្ត្រអភិវឌ្ឍន៍អរិយធម៌របស់មនុស្សជាតិ ដែលមានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សនៅលើពិភពលោក ។
លោក ស៊ីជីនភីង បានគូសបញ្ជាក់ទៀតថា ប្រទេសចិនប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដែលសមស្របនឹងសភាពការណ៍នៃប្រទេសខ្លួន អនុវត្តទស្សនៈសិទ្ធិមនុស្សដែលចាត់ទុកប្រជាជនជាស្នូល ក៏ដូចជាបានចាត់ទុកសិទ្ធិរស់នៅនិងសិទ្ធិអភិវឌ្ឍន៍ សិទ្ធិមនុស្សជាមូលដ្ឋាន ក្នុងន័យសម្របសម្រួលនិងជំរុញសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូលលើវិស័យសេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌និងបរិស្ថាន ខិតខំប្រឹងប្រែងដើម្បីគាំពារសមភាពនិងយុត្តិធម៌ក្នុងសង្គម ក៏ដូចជាជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់មនុស្សជាតិផងដែរ ៕