ថ្ងៃទី៩ខែធ្នូ លោកLeYuchengអនុរដ្ឋមន្រ្តីការបរទេសចិនបានកោះជួបជាបន្ទាន់ជាមួយលោកBranstad ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅចិន ដើម្បីធ្វើអន្តរាគមន៍យ៉ាងម៉ឺងម៉ាត់ដ៏ដូចជាតវ៉ាយ៉ាងខ្លាំងក្លាចំពោះអាមេរិកដែលស្នើដោយគ្មានហេតុផលឲ្យប្រទេសកាណាដាឃាត់ខ្លួនអ្នកទទួលខុសត្រូវនៃក្រុមហ៊ុន Huaweiដែលទៅប្តូរជើងយន្តហោះនៅ ទីក្រុងVancouverនៃប្រទេសកាណាដា ។
លោកLeYuchengបានគូសបញ្ជាក់ថា សកម្មភាពរបស់ប្រទេសអាមេរិកគឺជាទង្វើដ៏អាក្រក់បំផុតដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់និងត្រឹមត្រូវរបស់ប្រជាពលរដ្ឋចិន ។ ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះប្រការនេះ ព្រមទាំងដាស់តឿនឲ្យប្រទេសអាមេរិកដាច់ខាតត្រូវយកចិត្តទុកដាក់ដល់គោលជំហរយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន ចាត់វិធានការជាបន្ទាន់ដើម្បីកែតម្រូវកំហុសរបស់ខ្លួន ហើយដកដីកាចាប់ខ្លួនប្រជាពលរដ្ឋចិនវិញ ។ ប្រទេសចិននឹងមានប្រតិកម្មថែមទៀតយោងទៅតាមសកម្មភាពរបស់អាមេរិកនៅជំហានក្រោយ ៕
អ្នកបកប្រែ:Zheng Lei