លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកSteinmeierប្រធានាធិបតីអាល្លឺម៉ង់

2018-12-11 16:59:04 |ប្រភព:CRI

  ថ្ងៃទី​១០​ខែ​ធ្នូ​ ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​Steinmeier​ប្រធានាធិបតី​អាល្លឺម៉ង់​នៅ​វិមាន​សភា​ប្រជាជន​ចិន​ក្រុង​ប៉េកាំង​។​ ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​បាន​មូលគំនិត​ឯកភាព​ថា​នឹង​បង្កើន​ទំនុក​ចិត្ត​លើ​គ្នា​ ធ្វើ​កិច្ច​សហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នហ​ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​អាល្លឺម៉ង់​ឱ្យ​បន្ត​វិវឌ្ឍ​រីក​ចម្រើន​ទៅ​មុខ​តទៅ​ទៀត​។​

  ក្នុង​កិច្ច​ជំនួប​ ​លោក​ស៊ីជីនភីង​បាន​លើក​ឡើង​គំនិត​ផ្តួចផ្តើម​ដូច​តទៅ​៖​ ការ​យោគយល់​គ្នា​និង​ផ្តល់​ទំនុក​ចិត្ត​លើ​គ្នា​គឺ​ជា​មូលដ្ឋាន​នៃ​ការ​​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ទំនាក់ទំនង​រវាង​ចិន​និងអាល្លឺម៉ង​។​ ​ការ​រក្សា​ភាព​រស់រវើក​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​អាល្លឺម៉ង់​គឺ​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ការ​បើក​ទូលាយ​និង​កិច្ច​សហប្រតិបត្តិការ​ជា​នវានុវត្តន៍​។​ ការ​រួម​គ្នា​កសាង​”​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​អាច​ផ្តល់​វេទិកាសំខាន់​សម្រា់ប​ការ​​ត្រួសត្រាយ​លំហ​សហប្រតិបត្តិការ​។​

  ជា​ការ​ឆ្លើយតប​ ​លោក​Steinmeier​បាន​ថ្លែង​ថា​ ​អាល្លឺម៉ង់​រីករាយ​បង្កើន​កិច្ច​សន្ទនា​ជាមួយ​ប្រទេស​ចិន​ ​បង្កើន​ការ​ស្វែង​យល់​ចំពោះ​គ្នា​ ​ពង្រីក​ធំ​គំនិត​ឯកភាព​ ​បង្រួមតូច​ការ​ខ្វែង​គំនិត​ និង​​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​មាន​ភាព​ស៊ីជម្រៅ​ ​ក៏ដូច​ជា​ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូ​រនិង​ការ​សម្របសម្រួល​ក្នុង​កិច្ច​ការ​អន្តរជាតិ​កាន់តែមាន​ភាព​ស្អិតល្មួត​ក្នុងន័យ​រួម​គ្នា​គាំពារ​ពាណិជ្ជកម្ម​សេរី​៕

  អ្នកបកប្រែ:Wang Zhaojun