ផលិតផលយូណានបង្ហាញមុខនៅលើពិព័រណ៍ផលិតផលនាំចេញនាំចូលកម្ពុជា

2018-12-11 17:49:58 |ប្រភព:yunnangateway

  កាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែធ្នូ  ពិព័រណ៍ផលិតផលនាំចេញនាំចូលកម្ពុជាលើកទី១៣ត្រូវបាន​រៀបចំនៅ​​ទីក្រុងភ្នំពេញប្រទេសកម្ពុជា។  ក្នុងពិព័រណ៍នេះ  ពន្លាពិព័រណ៍ផលិតផលបៃតងចិន(យូណាន)​បានទាក់ទាញទស្សនិកជនជាច្រើន  បន្លែរបស់ស្រុកTonghai  ផ្ការបស់​Dounanបាន​ទទួល​ការពេញនិយមក្នុងទីផ្សារកម្ពុជា។

  ពិព័រណ៍លើកនេះមានសហគ្រាសសរុបជាង៣០០ពីប្រទេសចំនួន១៣ដូចជាប្រទេសចិន  ជប៉ុន កូរ៉េ  ថៃ វៀតណាមនិងខេត្តចំនួន២៥ក្នុងប្រទេសកម្ពុជាចូលរួម។

  ពិព័រណ៍នេះបានរៀបចំជាឯកទេសនូវពន្លាពិព័រណ៍ផលិតផលបៃតងចិន(យូណាន)ដើម្បីបង្ហាញនិងធ្វើឧទ្ទេសនាមផលិតផលពិសេសនៃយូណាន  ដូចជា តែ  ផ្កា  ផ្លែឈើ  បន្លែ  វ៉ុលណាត់(Walnut) កាហ្វេជាដើម។  ក្រៅពីនេះ  បានរៀបចំសន្និសីទឧទ្ទេសនាម​ពិសេស“ផលិតផល​យូណាននាំចូលមកកម្ពុជា”  បានធ្វើការណែនាំអំពីឧស្សាហកម្មសំខាន់និងស្លាកទាំងបីគឺ​“ថាមពល​បៃតង”​“ចំណីអាហារបៃតង”និង“ទីតាំងគោលដៅសម្រាប់ការរស់នៅសុខភាព”នៃខេត្តយូណាន៕

  

  អ្នកសារព័ត៌មាន៖ Yu Jiangning

  អ្នកនិពន្ធ៖ លីហ្សា