ក្រសួងការបរទេសចិន៖ ប្រទេសចិនប្រកាន់អាកប្បកិរិយាបើកទូលាយជាប់រហូតចំពោះការធ្វើកិច្ចសន្ទនាអំពីសិទ្ធិមនុសុ្សដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក

2018-12-12 18:10:02 |ប្រភព:CRI

  ថ្ងៃទី​១១​ខែ​ធ្នូ​ ​ពេល​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​ក្នុង​សន្និសីទ​កាសែត​ជាប្រចាំ​ ​លោក​លូខាង​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា​ ​ប្រទេសចិន​ប្រកាន់​អាកប្បកិរិយា​បើក​ទូលាយ​ជាប់​រហូត​ចំពោះ​ការ​ធ្វើ​កិច្ច​សន្ទនា​និង​ការ​ផ្លាស់ប្តូរ​អំពី​សិទ្ធិ​មនុសុ្ស​ដោយ​ឈរ​​លើ​មូលដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​។

  តាម​ការ​ផ្សាយ​ដំណឹង​ឱ្យដឹង​ថា​ ​នាថ្ងៃទិ​១០ខែ​ធ្នូ​ ​លោក​Terry Branstad​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​អំពី​ទិវា​សិទ្ធិ​មនុស្ស​ពិភពលោក​ ​ ​ដោយ​ទទួលស្គាល់​ថា​ប្រទេស​ចិន​ទទួលបាន​ការ​រីកចម្រើន​លើ​វិស័យ​ជាច្រើន​នេះ​ម្យ៉ាង​ ​ម្យ៉ាង​ទៀត​ក៏​បាន​ថ្លែង​ថា​មិន​ទទួល​យក​ចំពោះ​ការ​ដែល​បណ្តា​ប្រទេស​មាន​ស្តង់ដារ​ខាង​សិទ្ធិ​មនុស្ស​រៀង​ខ្លួន​ ​ព្រម​និង​បាន​ស្តីបន្ទោស​ដោយ​គ្មាន​ហេតុផល​ចំពោះ​សភាពការណ៍​សិទ្ធិ​មនុស្ស​​របស់​ប្រទេស​ចិន​ទៀត​ផង​។

  ទាក់ទិននឹង​រឿង​នេះ​ ​លោក​លូខាង​បាន​ថ្លែង​ថា​ ​យើង​ខ្ញុំ​រំពឹង​ថា​ឥស្សរជន​អាមេរិក​អាច​ចាត់ទុក​យ៉ាង​ផ្ចិតផ្ចង់​និង​ដោយ​សត្យានុម័ត​នូវ​ផ្លូវ​អភិវឌ្ឍ​ និង​ធម្យោបាយ​សម្រាប់​ជំរុញ​បុព្វហេតុ​សិទ្ធិ​មនុស្ស​ដែល​ជ្រើសរើស​ដោយ​ប្រជាជន​ចិន​ខ្លួន​ឯង​៕

  អ្នកបកប្រែ:Wang Zhaojun