លោកស្រី MengWanzhou ជាពលរដ្ឋចិនដែលត្រូវប្រទេសកាណាដាឃាត់ខ្លួនត្រូវបានដោះលែងដោយបង់ប្រាក់ធានា

2018-12-12 18:22:06 |ប្រភព:CRI

  រសៀល​ថ្ងៃ​ទី​១១​ខែ​ធ្នូ តាម​ម៉ោង​ក្នុង​តំបន់ លោក​ស្រី Meng Wanzhou ជាពលរដ្ឋ​ចិន​ដែល​ត្រូវ​ប្រទេស​កាណាដាឃាត់​ខ្លួន​នោះ ត្រូវ​បាន​ដោះ​លែង​ដោយ​បង់​ប្រាក់​ធានា ។

  ចៅ​ក្រម​នៃ​តុលាការ​កាណាដា​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ការ​ចាប់​ខ្លួន​លោក​ស្រី​ Meng Wanzhou គឺ​បំពេញ​តាម​សំណូមពរ​របស់​ប្រទេស​អាមេរិក ប៉ុន្តែ​អាមេរិក​នៅ​មិន​ទាន់​លើក​ជា​ផ្លូវ​ការ​នូវ​សំណូមពរ​ធ្វើបត្យាប័ន​ចំពោះ​លោក​ស្រី Meng Wanzhou ឡើយ។ ដោយ​សារ​បាន​គិត​ពិចារណា​ដល់​សភាពការណ៍​ជា​ច្រើន ដូច​ជា​លោក​ស្រី​គ្មាន​កំណត់​ត្រា​ព្រហ្ម​ទណ្ឌនៅ​ប្រទេស​ចិន​និង​តំបន់​ដទៃ​ទៀត ព្រម​ទាំង​បច្ចុប្បន្ន​សុខភាព​របស់​លោក​ស្រី​មិន​សូវ​ល្អ ហេតុនេះ​ហើយ​បាន​ជា​សម្រេច​អនុញ្ញាត​ឲ្យ​លោក​ស្រី​ត្រូវ​ដោះ​លែង​ដោយ​បង់​ប្រាក់​ធានា ៕

  អ្នកបកប្រែ:Zheng Lei