លោកបាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិថ្លែងថា កំណែទម្រង់និងការបើកចំហរបស់ប្រទេសចិនបានផ្តល់ផលប្រយោជន៍ដល់ពិភពលោក

2018-12-14 17:38:08 |ប្រភព:CRI

  ពេល​ឆ្លើយ​សំនួរ​ពាក់​ព័ន្ធ​ក្នុង​​​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ លោក​ Lu Kang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិនបាន​ថ្លែងថា​ ប្រទេស​ចិន​ចូល​រួម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកអស់​រយៈពេល​១៧​ឆ្នាំហើយ​ បានជះ​ឥទ្ធិពល​យ៉ាង​ស៊ី​ជម្រៅ​ចំពោះ​ប្រទេស​ចិន​និង​ពិភពលោក​ ។ ​ប្រទេស​ចិននឹង​ប្រកាន់​ខ្ជាប់ការ​ដើរតាម​ផ្លូវ​ពហុភាគី​និយម​ រួមសហការ​ជាមួយ​​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​ដើម្បី​គាំ​ពារ​តម្លៃ​ស្នូល​និង​គោល​ការណ៍ជាមូល​ដ្ឋាន​នៃ​អង្គការពាណិជ្ជកម្ម​ពិភពលោក​​  ព្រម​ពេល​ជាមួយ​គ្នានេះ​ដែរ​ ប្រទេស​ចិន​ក៏​នឹងឆ្លង​តាម​រយៈការ​ជំរុញ​ការ​បើក​ទូលាយ​កម្រិត​ខ្ពស់ជុំ​ថ្មី​មួយ​ ​រួមសហការ​​ជា​មួយ​​ភាគី​នានាដើម្បី​កសាងសេដ្ឋកិច្ច​ពិភពលោក​បែបបើក​ទូលាយ​ ក៏​ដូចជាសម្រេច​ការ​ផ្តល់​ផល់​ប្រយោជន៍​ដល់​គ្នាទៅ​វិញ​ទៅ​មក​​និង​ឈ្នះ​-ឈ្នះ​៕

  អ្នកបកប្រែ:Li Zhanjing