ពិធីបើកការដ្ឋាននៃគម្រោងសាងសង់មន្ទីរពេទ្យចម្រុះMahosotដែលប្រទេសចិនជួយឧបត្ថម្ភដល់ឡាវបានប្រារព្ធធ្វើនៅក្រុងវៀងចន្ទន៍រដ្ឋធានីប្រទេសឡាវកាលពីថ្ងៃទី១៤ខែធ្នូនេះ។ លោក Phouthone Muongpakអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ លោកWang Qihuiទីប្រឹក្សាសេដ្ឋកិច្ចនិងកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅប្រទេសឡាវ និងលោកKhenthong Sysouvongអនុប្រធាននៃគណៈកម្មាធិការសហប្រតិបត្តិការឡាវនិងចិនព្រមនិងតំណាងនៃស្ថាប័នពាក់ព័ន្ធប្រទេសទាំងពីរបានចូលរួមពិធីបើកការដ្ឋាននេះ៕