ពេលឆ្លើយសំនួរពាក់ព័ន្ធក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៣ខែធ្នូ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនចូលរួមអង្គការពាណិជ្ជកម្មពិភពលោកអស់រយៈពេល១៧ឆ្នាំហើយ បានជះឥទ្ធិពលយ៉ាងស៊ីជម្រៅចំពោះប្រទេសចិននិងពិភពលោក ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់ការដើរតាមផ្លូវពហុភាគីនិយម រួមសហការជាមួយសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកដើម្បីគាំពារតម្លៃស្នូលនិងគោលការណ៍ជាមូលដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក ព្រមពេលជាមួយគ្នានេះដែរ ប្រទេសចិនក៏នឹងឆ្លងតាមរយៈការជំរុញការបើកទូលាយកម្រិតខ្ពស់ជុំថ្មីមួយ រួមសហការជាមួយភាគីនានាដើម្បីកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ក៏ដូចជាសម្រេចការផ្តល់ផល់ប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ៕