សន្និសីទអន្តរជាតិលើកទី ៣ អំពីការស្វែងយល់ពីប្រទេសចិនបានសម្ពោធបើកនៅក្រុងប៉េកាំងនៅថ្ងៃទី ១៦ ខែធ្នូ ។ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះសន្និសីទ ។
លោកស៊ីជីនភីងសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួប ៤០ ឆ្នាំនៃកំណែទម្រង់និងការបើកទូលាយនៃប្រទេសចិន ។ ប្រទេសចិននឹងបន្តធ្វើឲ្យកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ពង្រីកការបើកទូលាយដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ការអនុវត្តទស្សនៈអភិវឌ្ឍថ្មី ជំរុញសេដ្ឋកិច្ចចិនឲ្យរីកចម្រើនដោយគុណភាពខ្ពស់ ដើម្បីផ្តល់ឱកាសកិច្ចសហប្រតិបត្តិការកាន់តែច្រើនសម្រាប់ពិភពលោក ។
ប្រធានបទនៃសន្និសីទនេះគឺសន្ទុះសម្រាប់ការអភិវឌ្ឍនៃប្រទេសចិននិងឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនៃពិភពលោក ។ អ្នកនយោបាយ អ្នកយុទ្ធសាស្ត្រនិងសហគ្រិនដ៏ល្បីឈ្មោះទូទាំងពិភពលោកជិត ៦០០ នាក់បានអញ្ជើញចូលរួមសន្និសីទលើកនេះ ៕
អ្នកបកប្រែ:Xu Xiaoxia