មហាសន្និបាតពេញអង្គលើកទី៣នៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១១ ដែលបានធ្វើឡើងកាលពីខែធ្នូឆ្នាំ ១៩៧៨ ត្រូវគេចាត់ទុកថាជាចំណុចចាប់ផ្តើមនៃការអនុវត្តគោលនយោបាយស្តីពីកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។ ៤០ ឆ្នាំកន្លងមក សមទ្ធិផលនៃនយោបាយមួយនេះត្រូវពិភពលោកទាំងមូលផ្តោតការចាប់អារម្មណ៍យ៉ាងសំខាន់ ដូចជា៖ មនុស្សចំនួនជាង ៧០០ លាននាក់បានចេញផុតពីភាពក្រីក្រ, ប្រទេសចិនបានក្លាយទៅជាតួអង្គសេដ្ឋកិច្ចធំទី២លើពិភពលោក។ “ ភាពអស្ចារ្យរបស់ប្រទេសចិន ” ត្រូវបានវាយតម្លៃជាទូទៅនៅទូទាំងពិភពលោកចំពោះសមទ្ធិផលដែលចិនទទួលបានបន្ទាប់ពីការធ្វើកំណែទម្រង់និងបើកទូលាយ ហើយបទពិសោធអភិវឌ្ឍន៍របស់ប្រទេសចិនក៏ទទួលបានការកោតសរសើរនិងការទទួលស្គាល់កាន់តែច្រើនពីសហគមន៍អន្តជាតិផងដែរ។
លោក Dominique de Villepin អតីតនាយករដ្ឋមន្ត្រីបារាំងបានយល់ឃើញថា ការអនុវត្តជាក់ស្តែងនិងការធ្វើកិច្ចសហប្រតិបត្តិការគឺជាគន្លឹះនៃភាពជោគជ័យនៃកំណែទម្រង់និងបើកទូលាយរបស់ចិន។
លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់ឲ្យដឹងថា កំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន មិនគ្រាន់តែជំរុញដល់ការអភិវឌ្ឍរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទៀតផង។
លោក Patricio Giusto ប្រធានមជ្ឈមណ្ឌូលសិក្សាស្រាវជ្រាវនយោបាយអាហ្សង់ទីនបានយល់ឃើញថា ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងប្រឈមមុខនឹងការកើនឡើងនៃឯកតោភាគីនិយមនិងការការពារនិយម ក្រោមសភាពការណ៍បែបនេះ “ប្រាជ្ញាប្រទេសចិន” នឹងផ្តល់កម្លាំងថ្មីដល់ការអភិវឌ្ឍនៃពិភពលោក៕
អ្នកបកប្រែ:Deng Qian