កាលពីថ្ងៃទី ១៧ ខែធ្នូតាមម៉ោងតំបន់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-ទន្លេមេគង្គលើកទី ៤ បានប្រារព្ធធ្វើឡើងនៅLuang Prabang ប្រទេសឡាវ ។ ប្រទេសតាមបណ្តោយទន្លេឡានឆាង-ទន្លេមេគង្គចំនួន ៦ បានឯកភាពគ្នាថា គួរតែផ្តោតសំខាន់លើការកសាងតំបន់អភិវឌ្ឍសេដ្ឋកិច្ចនៃទន្លេឡានឆាង-ទន្លេមេគង្គ ធ្វើកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពផលិតកម្ម ការច្នៃប្រឌិតថ្មី ជីវភាពប្រជាជននិងការពារបរិស្ថាន ជំរុញកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-ទន្លេមេគង្គនិងយន្តការផ្សេងៗក្នុងអនុតំបន់ដើម្បីលើកកម្ពស់និងជំរុញគ្នាទៅវិញទៅមក ក្នុងន័យដើម្បីរួមចំណែកកាន់តែធំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃអនុតំបន់ ។
កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-ទន្លេមេគង្គគឺជាវេទិកាកិច្ចសហប្រតិបត្តិការអនុតំបន់បែបថ្មីដែលត្រូវបានផ្តួចផ្តើមនិងបង្កើតដោយប្រទេសចិននិងប្រទេសតាមបណ្តោទន្លេមេគង្គចំនួន ៥ គឺប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា វៀតណាមនិងថៃ ដែលបានចាប់ដំណើរការជាផ្លូវការនាឆ្នាំ ២០១៦ ៕