កាលពីថ្ងៃទី ១៨ ខែធ្នូ សន្និសីទលើកទី ៤ នៃកិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ ២ បូក ២ ផ្នែកការទូតនិងកិច្ចការពារបានប្រារព្ធធ្វើនៅក្រុងKunming ប្រទេសចិន ។
ភាគីទាំងពីរបានផ្លាស់ប្តូរមតិគ្នាអំពីការអនុវត្តមតិឯកភាពគ្នានៃថ្នាក់ដឹកនាំ ជាពិសេសគឺបញ្ហាភាគខាងជើងមីយ៉ាន់ម៉ា ដោយបានសម្គាល់ថា ភាគីនានានៃភាគខាងជើងមីយ៉ាន់ម៉ាគួរតែរក្សាការអត់ធ្មត់ដោយប្រាកដប្រជា សម្រេចការឈប់បាញ់គ្នាក្នុងពេលឆាប់ៗ ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ស្ថិរភាពនៅតំបន់ព្រំដែនរវាងចិននិងមីយ៉ាន់ម៉ា ។ ដូច្នេះ ភាគីទាំងពីរនឹងចាត់វិធានការដ៏ចាំបាច់ថែមទៀត រួមគ្នាគ្រប់គ្រងស្ថានការណ៍នៅភាគខាងជើងមីយ៉ាន់ម៉ា ។
ភាគីមីយ៉ាន់ម៉ាបានថ្លែងអំណរគុណនិងរំពឹងថាភាគីចិនបន្តដើរតួនាទីស្ថាបនាក្នុងដំណើរនែកិច្ចចរចាសន្តិភាពរបស់មីយ៉ាន់ម៉ា ៕
អ្នកបកប្រែ:Xu Xiaoxia