ថ្ងៃទី ២៣ ខែធ្នូ សេចក្តីព្រាងនៃច្បាប់គ្រប់គ្រងវ៉ាក់សាំងរបស់ប្រទេសចិនត្រូវបានលើកឡើងជាលើកដំបូងដើម្បីដាក់ជូនសន្និសីទលើកទី ៧ នៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ពិនិត្យពិភាក្សា។ សេចក្តីព្រាងមួយនេះជាសេចក្តីព្រាងច្បាប់ពិសេសសម្រាប់គ្រប់គ្រងវ៉ាក់សាំង ដែលប្រកបដោយលក្ខណៈពិសេសនៃការគ្រប់គ្រងវ៉ាក់សាំង បង្កើនការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងក្នុងដំណើរទាំងស្រុងនៃការផលិតនិងចាក់វ៉ាក់សាំង ការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ និងការឃ្លាំពិនិត្យរួមគ្នាដោយសង្គមទាំងមូលចំពោះវ៉ាក់សាំង ដើម្បីធានាយ៉ាងប្រាកដប្រជានូវសុវត្ថិភាព ប្រសិទ្ធភាពនៃវ៉ាក់សាំង ព្រមនិងបទដ្ឋាននៃការចាក់វ៉ាក់សាំង៕
អ្នកបកប្រែ:Zhai Qianqian