ថ្ងៃទី ២៤ ខែធ្នូ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានអំពីរបាយការណ៍វាយតម្លៃចម្រុះលើការកសាងប្រព័ន្ធដាំដើមឈើដើម្បីអភិរក្សព្រៃឈើនៅតំបន់ភាគពាយ័ព្យ ភាគខាងជើង និងភាគឦសានរបស់ប្រទេសចិនក្នុងអំឡុងពេល ៤០ ឆ្នាំ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកLiu Dongsheng អនុប្រធាននៃរដ្ឋបាលជាតិរុក្ខកម្មនិងវាលស្មៅប្រទេសចិនបានលើកឡើងថា ក្នុងអំឡុងពេល ៤០ ឆ្នាំដែលអនុវត្តគម្រោងកសាងប្រព័ន្ធដាំដើមឈើដើម្បីអភិរក្សព្រៃឈើនៅតំបន់ភាគពាយ័ព្យ ភាគខាងជើង និងភាគឦសានរបស់ប្រទេសចិន បានបញ្ចប់ការដាំដើមឈើលើផ្ទៃដីទំហំ ៣០,១៤៣ លានហិកតា ។
សូមបញ្ជាក់ថា ៤០ ឆ្នាំកន្លងទៅនេះ ធនធានរុក្ខជាតិនិងវាលស្មៅក្នុងតំបន់ដែលអនុវត្តគម្រោងមានការកើនឡើងយ៉ាងលេចធ្លោ ដោយបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពនូវការខូចខាតបណ្តាលមកពីព្យុះខ្សាច់ និងការបាត់បង់ទឹកនិងដី អេកូ-បរិស្ថានត្រូវបានកែលម្អយ៉ាងច្រើន ដែលបានបង្កើតប្រសិទ្ធភាព និងផលប្រយោជន៍យ៉ាងច្រើនលើវិស័យអេកូ-បរិស្ថាន សេដ្ឋកិច្ចនិងសង្គមកិច្ច ៕