ថ្ងៃទី២៥ ខែធ្នូ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិននិងក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយបញ្ជីអវិជ្ជមានអំពីការអនុញ្ញាតឲ្យចូលក្នុងទីផ្សារចិន(ឆ្នាំ២០១៨)ជាផ្លូវការ ប្រការនេះបានបង្ហាញថាប្រព័ន្ធបញ្ជីអវិជ្ជមានអំពីការអនុញ្ញាតឲ្យចូលក្នុងទីផ្សារនៃប្រទេសចិនបានឈានចូលដំណាក់កាលថ្មីនៃការអនុវត្តដោយគ្រប់ជ្រុងជ្រោយលើមុខរបរ វិស័យ និងធុរកិច្ចដែលនៅក្រៅបញ្ជីអវិជ្ជមានអំពីការអនុញ្ញាតឲ្យចូលក្នុងទីផ្សារ ព្រមនិងតួអង្គគ្រប់ប្រភេទនៃទីផ្សារសុទ្ធតែអាចចូលក្នុងទីផ្សារ។ ស្ថាប័នពាក់ព័ន្ធនៅបានបញ្ជាក់ថា ប្រទេសចិននឹងចាត់ទុកការបន្ធូរបន្ថយការអនុញ្ញាតឲ្យចូលក្នុងទីផ្សារខាងសេវាកម្មជាចំណុចអនុវត្តថ្មី និងតាត់បន្ថយគម្រោងក្នុងបញ្ជីអវិជ្ជមានដោយឥតឈប់ឈរ ក្នុងន័យបង្កើតប្រព័ន្ធទីផ្សារទំនើបមួយដែលឯកភាព បើកទូលាយនិងប្រកួតប្រជែងដោយមានសណ្តាប់ធ្នាក់។
អ្នកបកប្រែ:Yao Shiya