ថ្ងៃទី២៦ខែធ្នូ លោក Ma Xiaogaung អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងនៅពេលឆ្លើយតបសំណួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិនដាស់តឿនឲ្យអាជ្ញាធរបក្សអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅតំបន់ចិនតៃវ៉ាន់បោះបង់ចោលគោលជំហរអបគមន៍និយម បញ្ឈប់ការប្រើសម្តីដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ វិលត្រឡប់មកកាន់មូលដ្ឋាននៃគោលនយោបាយគំនិតឯកភាពរួមឆ្នាំ១៩៩២វិញ កុំធ្វើជាសត្រូវជាមួយនិងក្តីបំណងរបស់ជនរួមជាតិនៃច្រកទាំងសងខាងស្តីពីការកែលម្អការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ហើយកុំធ្វើជាសត្រូវជាមួយនិងគោលបំណងស្តីពីការលើកស្ទួយសេដ្ឋកិច្ចនិងជីវភាពប្រជាជន និងភាពស្វែករកជីវភាពដ៏ល្អប្រើររបស់ជនរួមជាតិនៅតំបន់តៃវ៉ាន់ប្រទេសចិនតទៅទៀត ៕