ប៉ុន្មានឆ្នាំកន្លងមកនេះ ស្រុកថុងហាយខេត្តយូណានអនុវត្តតាមវិធីសាស្ត្រ “ស្លាកផលិតផល+មូលដ្ឋាន+ស្តង់ដា +កសិករ” អនុវត្តស្តង់ដារួម ការវេចខ្ចប់រួមការកំណត់តម្លៃរួម ស្លាកផលិតផលរួម ការដឹកជញ្ជូនរួមនិងការលក់ដូររួម បានជំរុញការអភិវឌ្ឍឧស្សាហកម្មផ្កាយ៉ាងឆាប់រហ័ស ដែលបានបណ្តុះបណ្តាលសហគ្រាស់ផ្កានាំមុខមួយចំនួន។
នៅក្រុមហ៊ុនអភិវឌ្ឍវិទ្យាសាស្ត្រកសិកម្មជីនហាយថុងហាយ បានប្រើប្រាស់វិធីសាស្ត្រ“ការទិញផ្កាក្នុងចំការផ្កាដែលយើងអាចមើលឃើញការលូតលាស់របស់ផ្កា”ធ្វើឱ្យផ្កាកាត់ស្រស់ស្លាក“ជីនហាយ”ចូលទៅកាន់ទូទាំងប្រទេសចិន។ អ្នកទិញអាចទិញចំការផ្កាដើម្បីដាំដុះ ចំការផ្កាដាំដុះនិងគ្រប់គ្រងផ្កាទទួលខុសត្រូវដោយសហគ្រាស អ្នកទិញអាចមើលឃើញស្ថានភាពរីកលូតលាស់ក្នុងដីស្រែផ្កាខ្លួនឯង ហើយបានទទួលផ្ការបស់ខ្លូនឯងតាមពេលកំណត់។ យោងតាមដំណឹងបានឱ្យដឹងថា ពីខែមករាដល់ខែវិច្ឆិកានៅឆ្នាំ២០១៨ ក្រុមហ៊ុនជីនហាយបានសម្រេចការបញ្ជាទិញផ្កាដោយទិញដីស្រែផ្កាចំនួន៤៤៥៦.៥ម៉ែត្រការ៉េ រកប្រាក់ចំណូលបានជាង១៧៣.៦៥ម៉ឺនយ័ន។
នៅក្រុមហ៊ុនផ្កាយន្តសៀវខេត្តយូណាន ពួកគេប្រើប្រាស់កង់កៅស៊ូធ្វើជាម៉ាស៊ីនដកស្លឹកផ្កានិងដកបន្លា ធ្វើឱ្យការងារដកស្លឹកនិងដកបន្លារបស់ផ្កា១០ម៉ឺនទងដែលសម្រេចដោយ១០នាក់ ក្នុងមួយថ្ងៃ ប្រែទៅជាកាងារដែលប្រើកម្មករ២នាក់ក៏អាចសម្រេចបាន។
ឆ្នាំ២០១៨ ទំហំផ្ទៃដីដាំដុះផ្កានៅស្រុកថុងហាយមាន៥៣៦.៩ហិកតា បរិមាណផលិតសរុបជាង៤៥០លានយ័ន ដើម្បីជម្រុញកសិករដាំផ្កាបានបន្ថែមប្រាក់ចំណូលអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច៕
អ្នកសារព័ត៌មាន៖ Fan Fangyu
អ្នកនិពន្ធ៖ លីហ្សា