ថ្ងៃទី ២៧ ខែធ្នូ ពេលនិយាយអំពីបញ្ហាពាក់ព័ន្ធនឹងការចេញច្បាប់និវិយោគថ្មី អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ការដាក់ចេញច្បាប់ស្តីពីការវិនិយោគរបស់ពាណិជ្ជករបរទេស នឹងផ្តល់ការធានាផ្លូវច្បាប់កាន់តែរឹងមាំសម្រាប់វិនិយោគិនបរទេសនិងសហគា្រសប្រាក់ទុនបរទេសអាចគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ក៏ដូចជាធ្វើឲ្យបរិយាកាសវិនិយោគរបស់បរទេសនៅប្រទេសចិនកាន់តែមានភាពបើកចំហ យុត្តិធម៌និងមានតម្លាភាព ហើយក៏កាន់តែមាននិយតកម្ម សកលភាវូបនីយកម្មនិងភាពងាយស្រួលផងដែរ ។
ពេលនិយាយដល់ចំណុចខុសគ្នារវាងច្បាប់ស្តីពីការវិនិយោគរបស់ពាណិជ្ជករបរទេសនិងច្បាប់ប្រាក់ទុនបរទេសដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន លោក Gao Feng អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ច្បាប់ស្តីពីការវិនិយោគរបស់ពាណិជ្ជករបរទេសបានកំណត់យ៉ាងច្បាស់នូវប្រព័ន្ធគ្រប់គ្រងស្តីពីការផ្តល់ភាពអនុគ្រោះដល់ប្រាក់ទុនបរទេសឲ្យដូចគ្នានឹងជនជាតិចិនដែរ ព្រមនឹងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឲ្យចូលទីផ្សារចិន ដើម្បីបង្កើនកម្លាំងជំរុញនិងការពារការបណ្តាក់ទុនរបស់បរទេស ៕