ថ្ងៃទី ២៧ ខែធ្នូ នៅក្រុងប៉េកាំង លោកRan Chengqi អ្នកនាំពាក្យព័ត៌មាននៃប្រព័ន្ធណែនាំផ្លូវតាមតារាវិទ្យាសាស្រ្តសញ្ញាBeidouបានប្រកាសថា ប្រព័ន្ធមូលដ្ឋាននៃប្រព័ន្ធណែនាំផ្លូវសញ្ញា Beidou លេខ ៣ ប្រទេសចិនត្រូវបានកសាងជារួចរាល់ហើយ និងចាប់ផ្តើមផ្តល់សេវាកម្មជាសកលនៅថ្ងៃទី ២៧ ខែធ្នូនេះ ។ ប្រការនេះជាសញ្ញាដែលបង្ហាញថា ក្របខ័ណ្ឌផ្តល់សេវាកម្មនៃប្រព័ន្ធណែនាំផ្លូវសញ្ញា Beidou ពីក្នុងតំបន់ពង្រីកទៅពិភពលោកទាំងមូល ប្រព័ន្ធណែនាំផ្លូវសញ្ញា Beidou បានឈានចូលសម័យដែលផ្តល់សេវាកម្មជាសកលជាផ្លូវការ ៕