ថ្ងៃទី២៨ ខែធ្នូ លោកស្រី Hua Chunying អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានជូនដំណឹងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងនៅក្រុងប៉េកាំងថា លោកWang Yiសមាជិកនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិននឹងទៅធ្វើទស្សនកិច្ចនៅប្រទេសអេត្យូពី និងគណៈកម្មាធិការសហភាពអាហ្វិ្រក ប្រទេសបួគីណាហ្វាសូ ហ្កំប៊ីយ៉ា និងសេណេហ្កាល់ពីថ្ងៃទី២ដល់ថ្ងៃទី៦ខែមករាឆ្នាំ២០១៩។
ជាង២០ឆ្នាំកន្លងមក រដ្ឋមន្រ្តីក្រសួងការបរទេសចិនតែងតែធ្វើទស្សនាកិច្ចដំបូងក្នុងឆ្នាំថ្មីនៅអាហ្វិ្រកជារៀងរាល់ឆ្នាំ។ ទាក់ទិននឹងគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកWang Yiនៅអាហ្វិ្រកលើកនេះ លោកស្រីHua Chunying អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងថា លោកWang Yiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិននឹងទៅធ្វើទស្សនកិច្ចនៅអាហ្វិ្រកដោយចាត់ទុកគំនិតការទូតរបស់លោក ស៊ី ជីនភីងប្រធានរដ្ឋចិនជាការណែនាំ ព្រមទាំងប្រកាន់ខ្ជាប់នូវទស្សនៈជិតស្និទ្ធនិងស្មោះត្រង់យ៉ាងពិតប្រាកដ ក៍ដូចជាទស្សនសច្ចភាពនិងផលប្រយោជន៍យ៉ាងត្រឹមត្រូវ ដើម្បីធ្វើការតភ្ជាប់យ៉ាងស៊ីជម្រៅជាមួយភាគីអាហ្វ្រិក ក្នុងន័យជំរុញការអនុម័តជាក់ស្តែងនូវគំនិតឯកភាពគ្នាដ៏សំខាន់រវាងលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននិងមេដឹកនាំនៃប្រទេសអាហ្វិ្រក និងរួមគ្នាអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វិ្រក ក្នុងន័យជំរុញឲ្យទំនាក់ទំនងទ្វេភាគីចិននិងអាហ្រ្វិកឈានទៅមុខឥតឈប់ឈរ។
អ្នកបកប្រែ:Yao Shiya