គម្រោងកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ចិនធ្វើឱ្យអ្នកបើកម៉ូតូកង់បីសម្រេចសុបិនក្លាយជាអ្នកសម្តែង

2019-06-24 17:01:51 |ប្រភព:yunnangateway

ជីតារបស់លោក ស៊ុន​សាយធារុទ្ធ ជាអ្នកភ្លេងមួយរូបក្នុងពិធីអាពាហ៍ពិពាហ៍ក្នុងភូមិ  ដោយសារលោក ស៊ុន​សាយធារុទ្ធ បានទៅតាមជីតាធ្វើការសម្តែងតាំងពីតូច  ហេតុនេះហើយបានជាលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសម្តែង។ “ប៉ុន្តែពេលខ្ញុំនៅតូច  គ្រួសារខ្ញុំក្រពេក  គ្មានលុយជូនខ្ញុំទៅរៀនសម្តែងទេ។”លោក ស៊ុន​សាយធារុទ្ធនិយាយបែបនេះ។

ការសម្តែងនៃមហោស្រព《អាណាចក្រអង្គរ》គឺចាប់ផ្តើមពីម៉ោង៧និង៣០នាទីពេលយប់រាល់ថ្ងៃ។ ពេលរសៀលលោក ស៊ុន​សាយធារុទ្ធ បានមកដល់រោងល្ខោនក្នុងការហ្វឹកហាត់ក្បាច់គុន។  អ្នកដឹកនាំលោក លីយុងស៊ី បានប្រាប់អ្នកសារព័ត៌មានថា  អ្នកសម្តែងកម្ពុជាដែលកំពុងតែហ្វឹកហាត់នៅលើឆាកភាគច្រើនមិនមែនជាអ្នកជំនាញខាងសម្តែង  មានអ្នកខ្លះជាអ្នកបើកបរ  អ្នកបម្រើការក្នុងសណ្ឋាគារ  ក៏មានអ្នកខ្លះជាស្ត្រីមេផ្ទះ  ក៏ប៉ុន្តែដោយសារពួកគេឧស្សាហ៍និងព្យាយាម  ថែមទាំងស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរ  ដូច្នេះឆ្លងកាត់ការបណ្តុះបណ្តាលជំនាញនោះ  ពួកគេក៏បានក្លាយទៅជាអ្នកសម្តែងរបាំដ៏ឆ្នើមនិងជាតួឯករបស់មហោស្រព《អាណាចក្រអង្គរ》។

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006