គម្រោងកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ចិនធ្វើឱ្យអ្នកបើកម៉ូតូកង់បីសម្រេចសុបិនក្លាយជាអ្នកសម្តែង

2019-06-24 17:01:51 |ប្រភព:yunnangateway

លោក ស៊ុន​សាយធារុទ្ធ(ឈ្មោះបកប្រែតាមសារព័ត៌មានចិន)អាយុ២៩ឆ្នាំនៅទីក្រុងសៀមរាបប្រទេសកម្ពុជា ពេលព្រឹកលោកជាអ្នកបើកម៉ូតូកង់បីតាមដងវិថីនិងផ្លូវតូចៗ  រីឯពេលយប់លោកគឺជាអ្នកសម្តែងរបាំ  ដើរតួជាក្ងោកដ៏ស្រស់ស្អាត  អ្នកនេសាទដ៏សប្បាយរីករាយ  និងទាហានដ៏ក្លាហាននៅឆាកមហោស្រព《អាណាចក្រអង្គរ》  ដើម្បីបកស្រាយវប្បធម៌បុរាណនៃប្រទេសកម្ពុជាដល់ភ្ញៀវទេសចរដែលមកពីទូទាំងពិភពលោក។

ទីក្រុងសៀមរាបស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា  ដែលមានបឹងទន្លេសាបដ៏ស្រស់ស្អាត  និងប្រាសាទអង្គរដ៏អស្ចារ្យនិងពោរពេញដោយអាថ៌កំបាំង  ជារៀងរាល់ឆ្នាំទីនេះបានទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រមាណរាប់លាននាក់  ក្នុងចំណោមនោះ  គឺមានភ្ញៀវទេសចរចិនច្រើនជាងគេ។  មហោស្រព《អាណាចក្រអង្គរ》ដែលយកវប្បធម៌នៅអាណាចក្រអង្គរជាគោលដែលមានការសហការណ៍រវាងប្រទេសចិននិងកម្ពុជា  តាំងពីធ្វើការសម្តែងលើកដំបូងគឺទទួលបានការស្វាគមន៍ជាខ្លាំង  ព្រមទាំងក្លាយទៅជានាមប័ណ្ណថ្មីៗមួយនៃវប្បធម៌និងទេសចរណ៍នៃប្រទេសកម្ពុជា។

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006