សាលាមជ្ឈមណ្ឌលឌុលុងចាំងនៃខេត្តយូណានបានបើកបវេសនកាល

2019-09-02 18:33:56 |ប្រភព:yunnangateway

នាថ្ងៃទី១ខែកញ្ញា  សាលាមជ្ឈមណ្ឌលនៃឃុំឌុលុងចាំងក្នុងស្រុកគង់សានខេត្តយូណានបានធ្វើពិធីបើកបវេសនកាល។នៅថ្ងៃដដែលនោះសាលាមជ្ឈមណ្ឌលនៃឃុំឌុលុងចាំងក្នុងស្រុកគង់សានខេត្តយូណានដែលមានទីតាំងស្ថិតនៅច្រាំងទន្លេឌុលុងក្នុងភ្នំ  ឯឃុំឌុលុងស្ថិតនៅក្នុងជ្រលងភ្នំរវាងភ្នំកោលីគង់និងភ្នំដានដាំងលីខា នៅទីនេះមានប្រជាជនឌុលុងស្នាក់នៅជាង៤២០០នាក់  ដោយសារពួកគេបាត់ទំនាក់ទំនងជាមួយពិភពលោកនៅខាងក្រៅដោយរយៈពេលយ៉ាងយូរអង្វែង  ហេតុនេះហើយបានជាជនជាតិឌុលុងមិនសូវទទួលស្គាល់ពីពិភពលោកខាងក្រៅទេ។  នៅចុងឆ្នាំ២០១៨ជនជាតិឌុលុងទាំងមូលបានសម្រេចកិច្ចការងារក្នុងការចាកចេញពីភាពក្រីក្រ។នាពេលបច្ចុប្បន្ននេះកុមារនៅទីនេះទទួលបានការអប់រំដោយឥតគិតថ្លៃចំនួន១៤ឆ្នាំចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ។អត្រាចុះឈ្មោះចូលរៀនអត្រាស្ថេរភាព(ភាគរយរវាងចំនួនសិស្សចុះឈ្មោះចូលរៀននិងចំនួនសិស្សបញ្ចប់សិក្សា)និងអត្រាប្រឡងជាប់ចូលអនុវិទ្យាល័យនៃសិស្សបឋមសិក្សារបស់ប្រជាជនឌុលុងបានរក្សាចំនួន១០០ភាគរយ។