ពិព័រណ៍សមិទ្ធផលទ្រង់ទ្រាយធំដើម្បីអបអរសាទរខួបគម្រប់៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៃខេត្តយូណានបានបើកជាផ្លូវការ

2019-09-26 17:12:27 |ប្រភព:yunnangateway

ពិព័រណ៍សមិទ្ធផលទ្រង់ទ្រាយធំដើម្បីអបអរសាទរខួបគម្រប់៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៃខេត្តយូណានបានបើកសម្ភោធជាផ្លូវការ។

បណ្ណសារ  របស់របរប្រើប្រាស់ប្រចាំថ្ងៃនិងឧបករណ៍កសិកម្មនៃជនជាតិភាគតិច  ម៉ូដគំរូតំណាងស្ថាបត្យកម្មកំពូលទាំង ១០ របស់ទីក្រុងគុនមីញ  ឧបករណ៍ម៉ាស៊ីនថ្មីនិងចាស់ ... នៅថ្ងៃទី ២៥ ខែកញ្ញា“៧០ ឆ្នាំដ៏រុងរឿង——ពិព័រណ៍សមិទ្ធផលទ្រង់ទ្រាយធំដើម្បីអបអរសាទរខួបគម្រប់៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៃខេត្តយូណានបានបើកសម្ពោធជាផ្លូវការនៅមន្ទីរសិល្បៈខេត្តយូណាន។  នៅថ្ងៃនោះផងដែរ  ក្រោយពីបានបញ្ចប់ពិធីបើកពិព័រណ៍រួច  ទស្សនិកជនបានជួបជុំគ្នានៅមុខស្លាកពិព័រណ៌ដើម្បីថតរូបទុកជាអនុស្សាវរីយ៍ឬរំលឹករឿងដើម។ ឆ្លងកាត់តាំងបង្ហាញអក្សរនិងរូបភាព  ព្រមទាំងវត្ថុជាក់ស្តែងទស្សនិកជនអាចទទួលបានអារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះការប្រែប្រួលដូចមេឃនិងដីនៃយូណានក្នុងរយៈពេល៧០ឆ្នាំកន្លងមក៕