នារីជនជាតិយីមានជីវភាពពាក់ព័ន្ធវប្បធម៌ស្លឹកតែដ៏ចម្រុះពណ៌

2019-12-06 15:59:02 |ប្រភព:yunnangateway

នាថ្ងៃទី២ ខែធ្នូ  លោកស្រី Wang Liកំពុងតែបង្ហាញវប្បធម៌តែដល់ភ្ញៀវ។
លោកស្រី Wang Liជាកញ្ញាមកពីភូមិដ្ឋានជនជាតិយីគឺ ភូមិណាឈាន នៃឃុំឌឺហួរ ស្រុកនីនអឺ ទីក្រុងភូអឺ ខេត្តយូណាន  តាំងពីតូចបានតាមឪពុកម្តាយបេះប្រមូលស្លឹកតែ  លោកស្រី Wang Liពូកែច្រៀងនិងរាំ  ស្លឹកតែគឺជាជីវភាពរស់នៅរបស់នាង។  ក្រោយពីបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិជ្ជាជីវៈវប្បធម៌  លោកស្រី Wang Liបានធ្វើការសម្តែងក្នុងអង្គការសម្តែងវប្បធម៌  បន្ទាប់មកបានលាលែងពីការងារដើម្បីធ្វើការផ្សព្វផ្សាយវប្បធម៌តែនៅទូទាំងប្រទេសចិន។

ដោយសារនឹកស្រុកកំណើត  លោកស្រី Wang Liដែលបានធ្វើការនៅខាងក្រៅមានរយៈពេលជាង១០ឆ្នាំនោះបានត្រឡប់ទៅស្រុកកំណើតគឺស្រុកនីនអឺវិញ  នៅឆ្នាំ២០១៧  លោកស្រី Wang Liជាមួយស្វាមីលោក Tang Zhongyinជាជនជាតិហានីបានបង្កើតក្រុមហ៊ុនផ្សព្វផ្សាយវប្បធម៌ យីមីងយន្ត   ដើម្បីធ្វើការពិសោធន៍វប្បធម៌តែនិងការបណ្តុះបណ្តាលវប្បធម៌តែជាដើម។  ការសម្តែងវប្បធម៌តែដែលបង្កើតដោយលោកស្រី Wang Liត្រូវបានបញ្ចូលលក្ខណៈរបាំ  ហើយយកសិល្បៈ វប្បធម៌តែនិងវប្បធម៌ជនជាតិតភ្ជាប់ជាមួយគ្នា   ការសម្តែងវប្បធម៌តែរបស់លោកស្រីមានកម្លាំងទាក់ទាញយ៉ាងខ្លាំង។  បច្ចុប្បន្ននេះ  ក្រុមហ៊ុនរបស់លោកស្រី Wang Liបានក្លាយទៅជាមូលដ្ឋានគំរូសម្រាប់ស្ត្រីឆ្នើមចាកចេញពីភាពក្រីក្រនៃទីក្រុងភូអឺ  ហើយដឹកនាំស្ត្រីតាមតំបន់ឱ្យធ្វើការនិងបន្ថែមប្រាក់ចំណូល។ លោកស្រី Wang Liយល់ឃើញថា  “ធ្វើការដូចជាធ្វើជាមនុស្ស  មនុស្សធ្វើបានល្អ  ការងារក៏ធ្វើបានល្អផងដែរ។”លោកស្រី Wang Liកំពុងតែខិតខំផ្សព្វផ្សាយវប្បធម៌តែទៅកាន់ទូទាំងពិភពលោក៕

ប្រភពរូបថត៖ Yang Zongyou

អ្នកបកប្រែ៖លីហ្សា

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006