“ ឪពុកដំរី”នៅខេត្តយូណាន

2019-12-09 16:11:33 |ប្រភព:yunnangateway

នៅព័ទ្ធជុំវិញមជ្ឈមណ្ឌលចិញ្ចឹមបន្តពូជនិងជួយសង្គ្រោះសត្វដំរីអាស៊ីខេត្តយូណានប្រទេសចិន  “ឪពុកដំរី” លោក Wang Guobing បាននាំសត្វដំរីអាស៊ីឆ្លងកាត់ទឹកអូរមួយ (រូបភាពថតនៅថ្ងៃទី ១២ ខែវិច្ឆិកា) ។

មជ្ឈមណ្ឌលចិញ្ចឹមបន្តពូជនិងជួយសង្គ្រោះដំរីអាស៊ីយូណានចិនបានសាងសង់រួចរាល់នៅខែវិច្ឆិកា ឆ្នាំ ២០០៨ ដើម្បីផ្តល់នូវទីជំរកដល់សត្វដំរីព្រៃដែលទទួលការលំបាកក្នុងព្រៃស៊ីសួងប៉ាន់ណា។ ក្នុងមជ្ឈមណ្ឌលនេះមានអ្នកថែរក្សាដំរីអាស៊ីជំនាញជាង ៣០ រូបត្រូវបានគេហៅថា“ ឪពុកដំរី” ដើម្បីថែរក្សាជីវភាពរស់នៅរបស់ដំរីព្រៃត្រូវធ្លាប់បានគេជួយ។ រហូតមកដល់ពេលនេះ  ពួកគេបានចូលរួមក្នុងការជួយសង្គ្រោះសត្វដំរីអាស៊ីព្រៃចំនួន ២៣ ក្បាល។ គ្រូពេទ្យដំរីមួយរូបដែលធ្វើការខាងថែរក្សាដំរីអាស៊ីបាននិយាយថាគោលដៅចុងក្រោយរបស់“ឪពុកដំរី”ពួកយើងគឺធ្វើឱ្យសត្វដំរីព្រៃត្រឡប់ទៅធម្មជាតិវិញ  តាមរយៈការមើលថែទាំនិងថែរក្សា  ពីព្រោះទីនោះគឺជាផ្ទះរបស់ពួកវា” ។ ក្រោមការមើលថែពី“ឪពុកដំរី” ដំរីព្រៃភាគច្រើនបានលុបបំបាត់នូវភាពភ័យខ្លាចក្នុងផ្លូវចិត្តនិងទទួលបានជីវិតថ្មី ថែមទាំងស្គាល់មិត្តភក្តិមនុស្សផងដែរ។

អ្នកការសែត៖ Li Mangmang

អ្នកបកប្រែ៖ លីហ្សា

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006