ផ្កាអង្គារសិលបុរាណឈ្មោះលុងថានហ្វេនបានរីកយ៉ាងស្គុះស្គាយ

2019-01-07 18:06:11 |ប្រភព:yunnangateway

  ប៉ុន្មានឆ្នាំកន្លងមក  ក្នុងប្រាសាទលុងឆ័ន(ជាប្រាសាទសាសនាតាវ)នៃសួនសាធារណៈហីលុង​ថានទីក្រុង​គុនមីញមានដើមអង្គារសិលបុរាណឈ្មោះលុងថានហ្វេនពីរដើមដែលមានអាយុកាលជាង៤០០ឆ្នាំបានរីកយ៉ាងស្គុះស្គាយក្លិនក្រអូបសាយភាយក្នុងសួន  ដែលបានទាក់ទាញប្រជាជនក្នុងក្រុងមកទីនេះដើម្បីគយគន់ទេសភាព។ ផ្កាអង្គារសិលលុងថានហ្វេនជាប្រភេទផ្កាអង្គារសិលដែលមាននៅតែខេត្តយូណាន  ពណ៌ផ្ការបស់វាគឺពណ៌សលាយពណ៌ផ្កាឈូក  ជាផ្កាអង្គារសិលដែលរីកមុនគេ។  បច្ចុប្បន្ននេះ  សួនសាធារណៈហីលុងថានមានផ្កាអង្គារសិលបុរាណពូជប្រណិតចំនួន៦៩ដើម   រីឯផ្កាអង្គារសិលថាងមេដែលមានអាយុកាលខ្ពស់ជាងគេមានប្រវត្តសាស្ត្រជាង១៣០០ឆ្នាំ៕