

ប៉ុន្មានថ្ងៃនេះ ផ្កាcamelliaបុរាណប្រភេទ ទានឈានហុង ក្នុងរមណីយដ្ឋានជីនទាន(ព្រះវិហារមាស)បានរីកយ៉ាងស្គុះស្គាយ ពណ៌ក្រហមនៃផ្កាហាក់ដូចជាភ្លើង ពិតជាស្រស់ស្អាត ធ្វើឱ្យប្រជាជនក្នុងក្រុងនិងភ្ញៀវទេសចរមានអារម្មណ៍ថារីករាយសប្បាយចិត្ត។
រមណីយដ្ឋានជីនទានគុនមីញជាសួនគយគន់ផ្កា camellia ដ៏ល្បីឈ្មោះទូទាំងប្រទេសចិន ឥឡូវនេះជាពិព័រណ៍ផ្កា camellia លើកទី៣១នៃរមណីយដ្ឋានជីនទាន ផ្កា camellia ប្រភេទយូណាននិងប្រភេទបរទេសបានចូលដល់រដូវផ្ការីកយ៉ាងស្គុះស្គាយ ដែលបានលម្អរមណីយដ្ឋានជីនទានឱ្យស្រស់ស្អាត៕