ភ្នំព្រិលចៅជឺបានធ្លាក់ព្រិលលើកដំបូងនៅឆ្នាំ២០១៩ហើយ ឆាប់មក ពួនមនុស្សព្រិលជាមួយគ្នា

2019-01-09 16:20:44 |ប្រភព:yunnangateway

  នាថ្ងៃទី០៨ ខែមករា  តំបន់គុនមីញបានចុះសីតុណ្ហភាពយ៉ាងឆាប់រហ័ស  ភ្នំព្រិលចៅជឺបានធ្លាក់ព្រិល​លើក​ដំបូងនៅឆ្នាំ២០១៩  ព្រិលធ្លាក់ទៅកាន់តែខ្លាំង  ទីតាំងសៀភីនជឺមានព្រិលដល់ជាង៣០សង់ទីម៉ែត្រ​។  ភ្នំព្រិលចៅជឺ​បានទាក់ទាញភ្ញៀវទេសចរនិងប្រជាជនក្នុងក្រុងដល់កន្លែងទៅលេងព្រិលដោយសប្បាយរីករាយ ដូចជាពួនមនុស្ស​ព្រិល  បោះព្រិលទៅវិញទៅមក​ជាដើម។

  ភ្នំព្រិលចៅជឺមានកម្ពស់និវ៉ូទឹកសមុទ្រខ្ពស់បំផុតចំនួន៤២២៣ម៉ែត្រ  រៀងរាល់ឆ្នាំពីចុងខែវិច្ឆិកាដល់ខែមីនាឆ្នាំក្រោយជាអំឡុងពេលមានព្រិល។  ក្នុងអំឡុងពេលធ្លាក់ព្រិល  អាចមើល​ឃើញ​​បឹងនៅភ្នំខ្ពស់  ទឹកជ្រោះនៅភ្នំទឹកកក  សមុទ្រផ្កាAzalea ព្រៃFircជាដើម  ទេសភាពនេះ​ពិតជា​អស្ចារ្យ​ណាស់​៕